ការផ្តល់មូលនិធិ

ការផ្តល់មូលនិធិធ្លាប់ជានិងកំពុងបន្តជាសមាសធាតុដ៏ធំមួយរបស់PRAJ។ ចាប់តាំងពីការចាប់ផ្តើម របស់កម្មវិធីនេះនៅក្នុខែ តុលា ឆ្នាំ ២០០៣ រហូតមក ដល់ ខែធ្នូ ឆ្នា ំ២០០៧ PRAJបានផ្តល់មូលនិធិ ជាង១២០ ដែលមានតម្លៃសរុបប្រមាណជាង ១១ លាន ដូល្លាអាមេរិក ក្នុងគម្រោងមូលនិធិដែលផ្តល់ ដោយ USAID ទៅដល់អង្គការសង្គមស៊ីវិលដៃគូចំនួន២៧។ ការផ្តល់មូលនិធិសម្រាប់រយៈពេលពី ២០០៨ ដល់ ២០១០ កំពុងដំណើរការក្នុងពេល បច្ចុប្បន្ននេះ។

វិស័យដែលផ្តោតការយកចិត្តទុកដាក់
  • ភូមិសាស្រ្តដែលPRAJយកចិត្តទុកដាក់ ក្នុងការគាំទ្រដល់អង្គការការពារសិទ្ធិមនុស្សមានបួនតំបន់គឺ៖ ភាគច្រើននៅតំបន់ភ្នំពេញ តំបន់បស្ចិម នៃ ប្រទេស កម្ពុជា ក្បែរព្រំដែនកម្ពុជា-ថៃ តំបន់ឦសាននៃប្រទេសកម្ពុជា និង ខេត្តស្វាយរៀង។
  • ប្រធានបទនៃការងាររបស់PRAJ គឺផ្តោតទៅលើអង្គការសង្គមស៊ីវិល នានាដែលធ្វើការនៅក្នុងវិស័យជម្រើសផ្សេងៗខាងសិទ្ធិមនុស្ស និង សិទ្ធិ ទទួល បានយុត្តិធម៌ ជាពិសេសរាល់អង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទងទៅនឹងក្រុមជនភាគតិច និង ក្រុមខ្វះខាតងាយរងគ្រោះ (រួមមាន ស្រ្តី កុមារ ជនក្រីក្រ និង មនុស្សភាគតិច) ព្រមទាំងរាល់អង្គការដែលដោះស្រាយបញ្ហានានាទាក់ទងនឹងសិទ្ធិប្រើប្រាស់ធនធានធម្មជាតិ ជាពិសេស គឺធនធានដី។ នៅមានវិស័យផ្សេងៗទៀតដែលកំពុងយកចិត្តទុកដាក់និងបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍និងតម្រូវការផ្លស់ប្តូរនានា។
  • PRAJ ផ្តល់នូវការយកចិត្តទុកជាពិសេសចំពោះការពង្រឹងបណ្តាញអង្គការក្រៅរដ្ឋាភិបាល និងសមត្ថភាពនៃអង្គការការពារសិទ្ធិមនុស្សក្នុងការធ្វើ ការសហការគ្នាជាមួយក្រុម និងស្ថាប័នផ្សេងៗទៀត។
សំណើសុំមូលនិធិ (RFA)