មូលនិធិសម្រាប់ផ្តល់ទៅសង្គមស៊ីវិល ដែលធ្វើការងារដោះស្រាយបញ្ហា សិទ្ធិមនុស្ស និងយុត្តិធម៌
១) មូលនិធិសម្រាប់ផ្តល់ទៅសង្គមស៊ីវិលដែលធ្វើការងារដោះស្រាយបញ្ហា សិទ្ធិមនុស្ស និងយុត្តិធម៌ ចាប់តាំងពី ឆ្នាំ២០០៣ មក អង្គការវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI) បានអនុវត្តន៍ កម្មវិធីសិទ្ធិ និងយុត្តិធម៌ (ប្រាជ្ញ និង ប្រាជ្ញ 2) ដែល ឧបត្ថម្ភមូលនិធិ ដោយទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID)។ កម្មវិធី PRAJ 2 មានបំណង ការពារសិទ្ធិមនុស្ស និងពង្រឹងវិស័យយុត្តិធម៌ តាមរយះការផ្តល់មូលនិធិ, ជំនួយបច្ចេកទេស, ការអប់រំ, និងការបណ្តុះបណ្តាល។ ផ្នែកសំខាន់មួយនៃកម្មវិធីនេះ គឺការផ្តល់មូលនិធិ ទៅអោយ អង្គការសង្គមស៊ីវិលទាំងឡាយ (CSOs) ដើម្បីគាំទ្រសកម្មភាពសំខាន់ៗ ដែលទាក់ទងនឹង សិទ្ធិមនុស្ស និងនិតិរដ្ឋ។ កម្មវិធី PRAJ 2 ដែលគេរំពឹងថា នឹងបន្តរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៣ ដោយផ្អែកទៅលើមូលនិធិដែលទទួលបានពីទីភ្នាក់ងារ USAID។ កម្មវិធី PRAJ 2 កំពុងតែធ្វើការ ប្រកាសផ្តល់ មូលនិធិ ទៅអោយគំរោងស្នើសុំមូលនិធិសំរាប់សេវាកម្មផ្នែកច្បាប់ និងការផ្តល់ពត៌មានជាសាធារណ: អំពីប្រព័ន្ធយុត្តិធម៌ រួមទាំងការធ្វើ យុទ្ធនាការ ផ្សព្វផ្សាយពត៌មានជាសាធារណ:ពីសេវាកម្មច្បាប់។ ជោគជ័យក្នុងការទទួលបានមូលនិធិនឹងសំរាប់រយ:ពេល១ ឬ ២ឆ្នាំ ។

២) តើអង្គការសង្គមស៊ីវិល( CSOs ) ណាខ្លះដែលអាចដាក់ពាក្យស្នើសុំមូលនិធិ PRAJ 2 បាន សូមស្វាគមន៍ការដាក់ពាក្យស្នើសុំមូលនិធិពីអង្គារមិនមែនរដ្ឋាភិបាល (NGO) អង្គការធ្វើការតាមមូលដ្ឋាន (CSO) ឬអង្គការប្រហាក់ប្រហែល រួមទាំង ក្រុម ប្រកបវិជ្ជាជីវ: ឬសមាគមទាំងឡាយដែលធ្វើការងារដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងយុត្តិធម៌ ។ PRAJ 2 លើកទឹកចិត្ត អង្គការទាំងឡាយ ដែលធ្វើការ ជាមួយគ្នា និងនឹងពិចារណាផ្តល់មូលនិធិទៅអោយអង្គការធ្វើការរួមគ្នា ជាក្រុមការងារ ជាបណ្តាញ និងជាសមាគម ។ អង្គការទាំងឡាយ ដែលចូលរួម ចែករំលែកទិន្នន័យ និងធនធានដទៃទៀតរវាងក្រុមបណ្តាញ និង/ឬ ក្រុមសម័្ពន្ធភាពនៃអង្គការ ក្នុងការគាំទ្រការងារ ដែលបានស្នើឡើង នៅក្នុងពាក្យស្នើសុំ មូលនិធិ អាចនឹងទទួលបាននូវចំណូលចិត្តក្នុងការពិចារណា ។

៣) តើសំណើសុំមូលនិធិប្រភេទណាដែល PRAJ 2 ធ្វើការពិចារណា? សូមស្វាគមន៍ចំពោះអង្គការសង្គមស៊ីវិលក្នុងការដាក់សំណើសុំការគាំទ្រពី PRAJ 2 សំរាប់គំរោងសេវាកម្មផ្នែកច្បាប់ណាដែលប្រើយុទ្ធសាស្រ្តអោយមានការចូលរួម អហិង្សា ដើម្បីជួយបុគ្គល និងសហគមន៍ទាំងឡាយ ទទួលបាន យុត្តិធម៍ល្អប្រសើរ ។ ប៉ុន្តែ ការផ្តល់មូលនិធិរបស់ PRAJ 2 នឹងបង្ហាញពីចំណូលចិត្តដ៏ខ្លាំងរបស់ខ្លួនក្នុងការឧបត្ថម្ភដល់គំរោងដែលគាំទ្រក្នុងផ្នែក ដូចខាងក្រោម :
  1. ការផ្តល់សេវាកម្មផ្នែកច្បាប់ទៅអោយជនក្រីក្រខ្សត់ខ្សោយ និងផ្នែកនៃការផ្តល់សេវាកម្មបែបនោះ មានចងក្រងឯកសារ និងតាមដានពីការរំលោភ និតិវិធីច្បាប់ (ដែលរួមទាំងការកើតឡើងក្នុងដំណាក់ស៊ើបអង្កេតនៃដំណើរក្តីរឿងក្តីព្រហ្មទណ្ឌ) ការរំលោភសិទ្ធិមនុស្ស និងភាពខ្វះចន្លោះ នៅក្នុង ប្រព័ន្ធតុលាការ ។
  2. ការផ្តល់សេវាកម្មផ្នែកច្បាប់ទៅដល់ជនរងគ្រោះនៃការជួញដូរ
  3. ផលិតផលឯកសារនៃយុទ្ធនាការផ្សព្វផ្សាយពត៌មាន បំផុសការយល់ដឹងជាសាធារណ:អោយកាន់តែល្អប្រសើរឡើងពីសេវាកម្មផ្នែកច្បាប់ និង
  4. កម្មវិធីតាមដានតុលាការដែលពង្រឹងបន្ថែម ឬធ្វើអោយល្អប្រសើរឡើង នូវការឃ្លាំមើល ពីការបំពេញការងាររបស់តុលាការ ក្នុងដំណើរការ រឿងក្តីព្រហ្មទណ្ឌ នាពេលបច្ចុប្បន្ន ។
៤) ជាពិសេស ស្វាគមន៍អង្គការសង្គមស៊ីវិលដែលស្វែងរកការគាំទ្រគំរោងដែល:
  • ផ្តល់ការការពារក្តីតាមផ្លូវច្បាប់ នៅតាមតំបន់ជនបទដែលមានលក្ខណ:ជួយលើកស្ទួយការចែករំលែកធនធានជំនួយផ្នែកច្បាប់ រវាងអង្គការ និង/ឬ ប្រើប្រាស់បុគ្គលិកមិនមែនជាមេធាវី ( ដែលអនុញ្ញាតដោយច្បាប់នៃប្រទេសកម្ពុជា ) ដើម្បីធ្វើការងារបំពេញបន្ថែមអោយមេធាវី ដែល ធ្វើអោយ ការប្រើប្រាស់បុគ្គលិក និង ធនធានជំនួយផ្នែកច្បាប់អោយបានគ្រប់គ្រាន់ និង/ឬពង្រីកការផ្តល់ជំនួយផ្នែកច្បាប់
  • ធ្វើការងារពាក់ព័ន្ធនឹងស្រ្តី កុមារ និងសហគមន៍ដែលមិនបានទទួលផលប្រយោជន៍ រួមទាំងសហគមន៍ ជនជាតិភាគតិច និងសហគមន៍មូលដ្ឋាន ផ្សេងទៀត
  • ពង្រឹងបន្ថែមលើគំរោងដែលមានស្រាប់ ដោយបានបង្ហាញថាគំរោងនោះធ្លាប់បានអនុវត្តយ៉ាងមាន ប្រសិទ្ធិភាព
៥) តើមានលក្ខខណ្ឌតម្រូវអ្វីខ្លះសំរាប់ការដាក់សំណើសុំ ?
ដើម្បីមានសិទ្ធិទទួលបាននូវមូលនិធិនេះ អង្គការត្រូវតែ:
  • បានធ្វើការយ៉ាងមានប្រសិទ្ធិភាពនៅក្នុងពេលអតីតកាលដោយធ្វើអោយសិទ្ធិ និងវិស័យយុត្តិធម៌ មានភាពកាន់តែល្អប្រសើរឡើងនៅក្នុងប្រទេស កម្ពុជា និងបានរៀបចំផែនការយ៉ាងល្អដើម្បីធ្វើការងារនោះជាបន្ត
  • មានកិត្តិយសក្នុងភាពសុចរិត និងភាពឯករាជ្យ និង
  • មាននិតិវិធីហិរញ្ញវត្ថុត្រឹមត្រូវ និងរដ្ឋបាល និងមានការប្តេជ្ញាចិត្តបង្ហាញអោយឃើញអំពីការអភិវឌ្ឍន៍នៅក្នុងការអង្គការរបស់ខ្លួន ។

អង្គការដែលដាក់ពាក្យសុំមូលនិធិគួរតែមានបទពិសោធន៍យ៉ាងហោចណាស់១២ខែ ប៉ុន្តែអាចមានការលើកលែង ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់ ដើម្បីបង្ហាញថានាយករបស់អង្គការនោះ មានបទពិសោធន៍គ្រប់គ្រាន់ពីមុនមក និងអង្គការសង្គមស៊ីវិលនោះ កំពុងបំពេញការងារ ដែលមិនមាន អង្គការណាមួយធ្វើពីមុនមកទេ។

លើសពីនេះទៅទៀត ចំណូលចិត្តអាចផ្តល់អោយអង្គការទាំងឡាយដែល ១) បានទទួល ឬកំពុងធ្វើការ ដើម្បីទទួលបាន វិញ្ញាបនប័ត្រ បញ្ជាក់ពី គំរោងប្រតិបត្តិការល្អរបស់អង្គការមិនមែនរដ្ឋាភិបាល ( NGO GPP certificate ) ( សំរាប់ពត៌មានលំអិត សូមមើលវែបសាយ www.ccc-cambodia.org ) និង ២) អាចបង្ហាញថាខ្លួនបានប្រតិបត្តិការតាមលក្ខខណ្ឌតម្រូវនៃបទប្បញ្ញត្តិច្បាប់ទាំងអស់របស់ប្រទេសកម្ពុជា ( រួមទាំង ការបង់ពន្ធដា ការបង់ពន្ធលើ ប្រាក់ចំណូលរបស់បុគ្គលិក ការបង់ពន្ធលើថ្លៃជួល ) ។

៦) តើការដាក់សំណើសុំគួរតែធ្វើឡើងតាមវិធីណា និង នៅពេលណា?
ពាក្យស្នើសុំត្រូវតែបញ្ជូនមកការិយាល័យអង្គការ EWMI ជាឯកសារក្រដាស និង ឯកសារបែបជាអេឡិចត្រូនិច (ថតនៅក្នុង CD)។ សំណើសុំត្រូវតែ សរសេរជាភាសាអង់គ្លេស។ សូមស្វាគមន៍ទទួលឯកសារជាភាសាខ្មែរដែលភ្ជាប់មកជាមួយផងដែរ ។

គោលការណ៍ណែនាំអំពីគំរោងសំណើ សេចក្តីណែនាំ និងទំរង់បែបបទនៃពាក្យសុំ មានជាភាសាអង់គ្លេស និងភាសាខ្មែរ នៅក្នុងគេហទំព័ររបស់ PRAJ www.ewmi-praj.org ។ ឯកសារទាំងនេះ ក៏អាចទទួលយកបានផងដែរពីបុគ្គលិកជំនួយការការិយាល័យរបស់អង្គការ EWMI ក្នុងម៉ោងធ្វើការ ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៥ ល្ងាច ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ។ អាសយដ្ឋានការិយាល័យ EWMI នៅផ្ទះលេខ៤៣ ផ្លូវ២០៨ ទីក្រុងភ្នំពេញ ។

សំណើរសុំត្រូវតែបញ្ជូនមកការិយាល័យ EWMI អោយបានមុនម៉ោង ៥ និង ៣០ នាទីល្ងាច នៅថ្ងៃ ពុធ ទី ២០ ខែកក្កដា ឆ្នាំ ២០១១ ។

៧) តើការវាយតំលៃសំណើសុំមូលនិធិធ្វើឡើងដោយរបៀបណា?
សំណើសុំ មូលនិធិ នឹងត្រូវឆ្លើយតបទៅតាមលក្ខខណ្ឌតម្រូវការមាននៅក្នុងផ្នែកទី៣, ទី៤ និងទី៥ ខាងលើ និងដែលមាន រួមទាំង ទំរង់បែបបទឯកសារ និងពត៌មាន ដែលតម្រូវតាមគោលការណ៍ និងការណែនាំតម្រូវអោយមាន ( សូមអានផ្នែកទី៦ខាងលើ ) នឹងត្រូរពិចារណា ដោយគណ:កម្មាធិការ ដែលមានសមាជិកជាបុគ្គលិកជំនាញមកពីកម្មវិធី PRAJ 2 និងពីទីភ្នាក់ងារ USAID ។ គណ:កម្មាធិការនឹងជួបប្រជុំ នឹងវាយតម្លៃអង្គការដែលដាក់ សំណើសុំតាមលក្ខណ:វិនិច្ឆ័យដែលបានកំណត់នៅក្នុងផ្នែកទី៥ និងតម្លៃនៃគំរោងសំណើសុំអាចផ្អែកតាមលទ្ធភាពនៃការងារដែលបានស្នើឡើង និងប្រសិទ្ធិភាពនៃលទ្ធផលនោះ ផ្អែកទៅលើតម្លៃចំណាយដែលបានបង្ហាញ ។ គំរោងសំណើសុំមានរួមបញ្ចួលមួយ ឬច្រើនផ្នែកដែលបាន បញ្ជាក់ នៅក្នុងផ្នែកទី៣ មួយឬច្រើន ផ្នែកទី៤ និង/ឬដែលធ្វើការជាមួយ ឬចែករំលែកធនធានរវាងអង្គការទាំងឡាយដូចមានពិពណ៌នានៅក្នុងផ្នែកទី២ នឹងអាចត្រូវបានទទួលការពិចារណាច្រើនជាង។ គណ:កម្មការនឹងជ្រើសរើសគំរោងសំណើសុំដោយផ្អែកលើមូលដ្ឋានប្រកួតប្រជែង។ PRAJ 2 នឹងជូនដំណឹងទៅបេក្ខជនដាក់ពាក្យសុំទាំងអស់ពីលទ្ធផលនៃគំរោងសំណើសុំរបស់ពួកគេ។

៨) តើការប្រកាសអោយដាក់សំណើសុំមូលនិធិនេះ គឺជាឧិកាសតែមួយគត់ក្នុងការដាក់សំណើសុំមូលនិធិពី PRAJ 2 ឬ ?
ទេ! វទេ វាមិនមែនជាឧិកាសតែមួយគត់សំរាប់សំណើសុំមូលនិធិនោះទេ។ គណ:កម្មាធិការនឹងជួបប្រជុំតាមការតម្រូវ ដើម្បីពិនិត្យសំណើសុំ មូលនិធិ ដែលបានដាក់មកតាមការមិនប្រកាស។ ទោះបីជាយ៉ាងណាក៏ដោយមូលនិធិរបស់ PRAJ 2 មួយចំនួនធំត្រូវបានផ្តល់អោយតាមការប្រកាស អោយដាក់ សំណើសុំមូលនិធិដែលបានធ្វើឡើងតាមរយះពេលកំណត់របស់ PRAJ 2។ មូលនិធិ នឹងមិនមាន ដើម្បីពិចារណលើពាក្យស្នើសុំមូលនិធិនៅក្នុងឧិកាស ផ្សេងទេ ។

៩) តើមានមធ្យោបាយណាខ្លះក្នុងការស្វែងយល់បន្ថែមពីការប្រកាសអោយដាក់សំណើសុំមូលនិធិ?
ដើម្បីជួយអង្គការសង្គមស៊ីវិល អោយយល់បន្ថែមទៀតពីរបៀបនៃការស្នើសុំមូលនិធិរបស់ PRAJ 2 បុគ្គលិករបស់ PRAJ 2 នឹងធ្វើការរៀបចំសិក្ខាសាលា ណែនាំនៅក្នុងទីក្រុងភ្នំពេញ ។ នៅក្នុងសិក្ខាសាលានោះ បុគ្គលិករបស់ PRAJ 2 ក៏នឹងធ្វើការពន្យល់ពីលទ្ធផលដែល PRAJ-USAID បានរំពឹងទុកថា អង្គការដៃគូ នឹងធ្វើការសំរេចបាន នៅក្នុង “ ក្រមខណ្ឌលទ្ធផល ” របស់ PRAJ 2 ។ ទាំងនេះ នឹងអាចជួយអង្គការទាំងឡាយ ក្នុងការផ្តោត ការយកចិត្តទុកដាក់ បានល្អប្រសើរក្នុងការប្រឹងប្រែងសរសេរសំណើសុំមូលនិធិនេះ ។

ប្រសិនបើលោកអ្នកមានគំរោងចូលរួមនៅក្នុងវគ្គណែនាំនេះ សូមមេត្តាផ្តល់ដំណឹងមក កញ្ញា អ៊ឹង ស្រីនូ ជាបុគ្គលិកជំនួយការិយាល័យ តាមរយ:អ៊ីម៉ែល esreynou@ewmi-praj.org ឬទូរស័ព្ទមកលេខ ០១២ ៣៧៣ ៨៦៤/៨៥៥ ២៣ ២២៤ ៧៨២/២២១ ១៦៤ ។

ព័ត៌មានលំអិតនៃសិក្ខាសាលាទាំងនេះមានដូចខាងក្រោម៖

ក្រុងភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១១ ម៉ោង ២ រសៀល ដល់ ម៉ោង ៥ និង ៣០ នាទីល្ងាច
នៅសណ្ឋារគារភ្នំពេញសាន់វ៉េ (Sunway Hotel Phnom Penh) ផ្លូវ ៩២, សង្កាត់វត្តភ្នំ, ក្រុងភ្នំពេញ (ទូរស័ព្ទបញ្ជាក់ពីអាសយដ្ឋានសណ្ឋាគារ: ០២៣ ៤៣០ ៣៣៣/០១២ ៩៤៥ ០៨២) សំរាប់ពត៌មានបន្ថែមស្តីពីការប្រកាសពាក្យស្នើសុំ សូមទាក់ទងមក អ្នកស្រី ស៊ីន គីមស៊ាន អាសយដ្ឋានអ៊ីមែល ksean@ewmi-praj.org ឬទូរស័ព្ទមកលេខ ០២៣ ២២៤ ៧៨២/ ២២១ ១៦៤/ ០១២ ៣៣៣ ៧៥៧

PRAJ 2 ទទួលមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ។ បទប្បញ្ញត្តិរបស់រដ្ឋាភិបាលអាមេរិកស្តីពីការជាវទំនិញ និងការចំណាយផ្សេងៗនឹងអនុវត្តចំពោះអ្នកទទួលមូលនិធិទាំងអស់ពី PRAJ 2 ។

មូលនិធិអាចនឹងផ្តល់ជូនបានផ្អែកទៅតាមការទទួលបានមូលនិធិពីទីភ្នាក់ងារ USAID ។

 

សំណើសុំមូលនិធិ (RFA)