កម្ពុជាបានទទួលរងគ្រោះជាច្រើនទសវត្សរ៍ពីសំណាក់ភាពរង្គោះរង្គើខាងនយោបាយនិងសង្គ្រាមស៊ីវិល ព្រមទាំងអំពើយង់ឃ្នងនៃរបបខ្មែរក្រហមដែលបានបន្សល់ទុកស្នាមរបួសដល់ប្រទេសជាតិមកទល់ បច្ចុប្បន្ន។ ជាង១០ឆ្នាំ កន្លងមកនេះ កម្ពុជាទទួលបានស្ថេរភាពនិងកំណើនសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់ ប៉ុន្តែ ឧបសគ្គចម្បងៗចំពោះការអភិវឌ្ឍនៅតែមាន ដូចជា៖ ស្ថាប័នរដ្ឋាភិបាលនៅអន់ថយ ប្រជាជនដែលចេះតែផ្លាស់ទីលំនៅ តម្រូវការកាន់តែ ច្រើនឡើងពីធនធានធម្មជាតិ ជាពិសេសគឺដីធ្លី ព្រមទាំងសង្គមស៊ីវិលដែលនៅមាន ភាពទន់ខ្សោយ។
កម្មវិធីប្រាំឆ្នាំស្តីពីសិទ្ធិនិងយុត្តិធម៌តំណាក់កាលទីII នៅក្នុងប្រទេសកម្ពុជា (ប្រាជ្ញ II) របស់ EWMI ដែលឧបត្ថម្ភដោយ USAID ធ្វើការផ្តោតទៅលើការតស៊ូមតិ លើបញ្ហា សិទ្ធិមនុស្ស ការលើកស្ទួយនីតិរដ្ឋ និងការការពារជីវៈចម្រុះដើម្បីឆ្លើយតបទៅនឹង បញ្ហាមួយចំនួនក្នុងចំណោមបញ្ហាប្រឈមទាំងនោះ។ ស្ថាបនាចេញពីភាពជោគជ័យ របស់កម្មវិធីប្រាំឆ្នាំស្តីពីសិទ្ធិនិងយុត្តិធម៌ក្នុងប្រទេសកម្ពុជា (ប្រាជ្ញ) គម្រោងថ្មីនេះបន្តនូវ ការងារប្រកបដោយគំនិតបង្កើតថ្មី របស់ EWMI ក្នុងការលើកស្ទួយការទទួលបាន យុត្តិធម៌ បង្កើននូវបទដ្ឋានវិជ្ជាជីវៈនៃអនាគតសហគមន៍អ្នកច្បាប់កម្ពុជា ព្រមទាំង ពង្រឹងការតស៊ូមតិនៅថ្នាក់មូលដ្ឋាន និង បណ្តាញសហគមន៍ ដោយរួមបញ្ចូលទាំង ការតស៊ូមតិដែលផ្តើមចេញពីសហគមន៍ផ្ទាល់ដើម្បីការពារជីវៈចម្រុះរបស់ប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមថ្មីៗនៅក្នុងគម្រោង ប្រាជ្ញ II រួមមានសកម្មភាពនានា ក្នុងការធ្វើឱ្យប្រសើរ ឡើងនូវការប្រមូលនិងការប្រើប្រាស់ប្រព័ន្ធទិន្នន័យយុត្តិធម៌ ការកសាងសមត្ថភាព ស្ថាប័នរបស់ក្រសួងយុត្តិធម៌ ហើយនិងការធ្វើឱ្យប្រសើរឡើងផ្នែករដ្ឋបាលតុលាការ និងការគ្រប់គ្រងសំណុំរឿងក្តីនៅក្នុងតុលាការជម្រើសមួយចំនួន។
EWMIអនុវត្តកម្មវិធីស្តីពីសិទ្ធិនិងយុត្តិធម៌ដោយរួមសហការជាមួយដៃគូសំខាន់ពី គឺ៖ គណៈមេធាវីសហរដ្ឋអាមេរិកផ្នែកនីតិរដ្ឋ និង អង្គការមូលនិធិអាស៊ី។
|